ស្រ្តីដើរតួក្នុងអាជីវកម្ម និងគ្រួសារ​​ (SROCC)

ដោយមានការបកស្រាយដោយ លោកស្រី វេជ្ជ. ចំរើន សុស៊ីវណ្ណ សមាជិកាទីប្រឹក្សា និងជានាយិកា គ្លីនិក អង្គរ អេហ្វ មានការអញ្ជើញចូលរួមពី ឧកញ៉ាបណ្ឌិតប្រធាន ហ៊ុយ ភៀវ លោកផឹក សុធារ៉ា អនុប្រធានទទួលបន្ទុកទំនាក់ទំនងកិច្ចការសាធារណៈ សមាជិក សមាជិកា ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវកម្ម ចំនួន ២៨នាក់ នៅហាងកាហ្វេ A30 ក្នុងបុរីសៀងណាំ។

Event Date: 2024-09-13





ការលើកឡើងនូវប្រធានបទខាងលើ ដើម្បីបង្ហាញពីសារៈសំខាន់របស់ស្រ្តីក្នុងការចូលរួមសកម្មភាពលើកកម្ពស់គ្រួសារ និងការចូលរួមអភិវឌ្ឍន៍សង្គម។ បើនិយាយក្នុងអាជីវកម្ម ស្រ្តីជាអ្នកដឹកនាំ អ្នកច្នៃប្រឌិត បង្កើនប្រាក់ចំណូល ជាអ្នកចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច ជាអ្នកបណ្តុះបណ្តាល បង្រៀនដល់អ្នកជំនាន់ក្រោយ។ ចំណែកក្នុងគ្រួសារវិញ ស្រ្តីជាអ្នកថែទាំក្រុមគ្រួសារ ជាអ្នកគាំទ្រគ្រួសារ គ្រប់គ្រងគ្រួសារឲ្យមានភាពស្រឡាញ់និងគោរព ដើម្បីបង្កើនក្តីសុខគ្រួសារ ជាអ្នកដឹកនាំដើម្បីអប់រំកូនឱ្យក្លាយជាកុមារគំរូ។


កម្មវិធីនេះ ត្រូវបានបញ្ចប់នៅម៉ោង ៦៖៣០នាទីល្ងាច ហើយសមាជិក សមាជិកា បានបន្តពិសាអាហារសាមគ្គីជួបជុំគ្នាក្រោមបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលគ្នាយ៉ាងក្រៃលែង។


#កមមវិធីបណ្តាញអាជីវកម្មលើកទី៦

#សារៈសំខាន់របស់ស្រ្តី

#គរួសារនិងអាជីវកម្ម

#SROCC