ដើមទុនឆ្លាតវៃក្នុងផ្សារមូលបត្រ
ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ហុង ប៊ុនណា សមាជិកជ្រើសតំាងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានតំណាងឧកញ៉ាបណ្ឌិតប្រធាន ហ៊ុយ ភៀវ បានឡើងមានមតិចំណាប់អារម្មណ៍ក្នុងសិក្ខាសាលាសម្រាប់វិនិយោគិនស្តីពី “ដើមទុនឆ្លាតវៃក្នុងផ្សារមូលបត្រ” ក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃទីផ្សារមូលបត្រកម្ពុជា នៅសណ្ឋាគារអេមព្រីស អង្គរ ខេត្តសៀមរាប។ ការរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងបណ្តុះការយល់ដឹងពី ឱកាសវិនិយោគ និងការទទួលបានហិរញ្ញប្បទានបន្ថែមតាមរយៈទីផ្សារមូលបត្រ ដោយផ្តោតការយល់ដឹងពីគន្លឺះសំខាន់ចំនួន ៣ដែលពាក់ព័ន្ធនឹងប្រធានបទទី១៖ការទទួលបានហិរញ្ញប្បទានតាមរយៈទីផ្សារមូលបត្រ ប្រធានបទទី២៖ កំណប់ក្នុង វិស័យមូលបត្រ និងប្រធានបទទី៣៖ យុទ្ធសាស្ត្រវិនិយោគលើក្រុមហ៊ុនចុះបញ្ជី។ សមាជិក សមាជិកាសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានចុះឈ្មោះចូលរួមចំនួន ៣១ នាក់។ #សក្ខាសាលាមូលបត្រ #ដើមទុនឆ្លាតវៃក្នុងផ្សារមូលបត្រ #ចណេះដឹងហិរញ្ញវត្ថុ